kimhorn_km_2ch_text_ulb/26/14.txt

1 line
998 B
Plaintext

\v 14 ព្រះបាទអូសៀសបានរៀបចំសម្រាប់ពួកគេ គឺសម្រាប់កងទ័ពទាំងអស់មានខែលលំពែងមួកដែកអាវក្រោះធ្នូ និងដង្ហក់បាញ់ថ្ម។ \v 15 នៅក្រុងយេរូសាឡិម ព្រះបាទអូសៀសឲ្យមនុស្សជំនាញផលិតគ្រឿងយន្ត ដើម្បីដាក់នៅលើប៉ម និងនៅសមរភូមិដែលអាចបាញ់ព្រួញ និងដុំថ្មធំៗ។ កិត្តិនាមរបស់ស្តេចល្បីល្បាញដល់ស្រុកឆ្ងាយៗ ដ្បិត ព្រះអម្ចាស់បានជួយយ៉ាងខ្លាំងរហូតដល់ព្រះករុណាមានកម្លាំងយ៉ាងខ្លាំងក្លា។