kimhorn_km_2ch_text_ulb/25/05.txt

1 line
1.2 KiB
Plaintext

\v 5 លើសពីនេះទៅទៀត ព្រះបាទអម៉ាស៊ីយ៉ាបានប្រមូលផ្តុំប្រជាជនយូដាហើយបានចុះបញ្ជីពួកគេតាមផ្ទះរបស់ដូនតារបស់ពួកគេក្រោមការដឹកនាំរបស់មេទ័ព មេកង គឺពីកុលសម្ព័ន្ធយូដានិងបេនយ៉ាមីន។ ព្រះករុណា​បានជំរឿន​ប្រុសៗ​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឃើញ​មាន​ទាំង​អស់ ៣០០,០០០​នាក់ ជា​ទាហាន​ដ៏​ចំណាន ដែលអាចចេញទៅធ្វើសង្រ្គាមបាន ជាអ្នកដែលអាចប្រើ​លំពែង ប្រើ​ខែល​បាន។ \v 6 ស្ដេច​​ជួល​ទាហាន​ដ៏​ពូកែ​អង់‌អាច​ចំនួន ១០០,០០០ នាក់ពី​ស្រុក​អ៊ីស្រា‌អែល ដោយប្រាក់សុទ្ធមួយរយណែន។