kimhorn_km_2ch_text_ulb/24/23.txt

1 line
1.3 KiB
Plaintext

\v 23 នៅចុងឆ្នាំនោះ កងទ័ពស៊ីរីបានលើកទ័ពមកច្បាំងនឹងព្រះបាទយ៉ូអាស។ ពួកគេបានទៅដល់ស្រុកយូដា និងក្រុងយេរូសាឡិម។ ពួកគេបានសម្លាប់មេដឹកនាំទាំងអស់របស់ប្រជាជនយូដា ហើយបានរឹបអូសយកទ្រព្យសម្បត្តិពីពួកគេទៅថ្វាយស្តេចនៅក្រុងដាម៉ាស។ \v 24 កងទ័ពស៊ីរីបានមកជាមួយកងទ័ពតូចមួយប៉ុណ្ណោះ ប៉ុន្តែ ព្រះអម្ចាស់បានជួយពួកគេឲ្យមានជ័យជម្នះលើកងទ័ពដ៏ខ្លាំងពូកែ ដ្បិត ជនជាតិយូដាបានបោះបង់ចោលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ព្រះអម្ចាស់ប្រើពួកស៊ីរីឲ្យកាត់ទោសព្រះបាទយ៉ូអាស តាមរបៀបនេះ។