kimhorn_km_2ch_text_ulb/24/20.txt

1 line
2.1 KiB
Plaintext

\v 20 ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកសាការី ជាកូនរបស់លោកយេហូយ៉ាដាដែលជាបូជាចារ្យ។ លោកសាការីឈរនៅពីខាងលើប្រជាជន ហើយមានប្រសាសន៍ទៅគេថា៖ «ព្រះជាម្ចាស់មានព្រះបន្ទូលដូចតទៅ៖ ហេតុអ្វីបានជាអ្នកបំពានបទបញ្ជារបស់ព្រះអម្ចាស់? ដូច្នេះ អ្នករាល់គ្នាពុំអាចរីកចម្រើនបានឡើយ! ដោយព្រោះអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ នោះព្រះអង្គនឹងបោះបង់ចោលអ្នករាល់គ្នាវិញដែរ» \v 21 ប៉ុន្តែ ពួកគេបានឃុបឃិតគ្នាប្រឆាំងនឹងព្រះអង្គ។ គេបានយកដុំថ្មគប់សម្លាប់លោកនៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់​។ \v 22 ព្រះបាទយ៉ូអាសជាព្រះរាជាមិនអើពើនឹងសេចក្តីសប្បុរសដែលលោកយេហូយ៉ាដាដែលជាឪពុករបស់សាការីបានធ្វើចំពោះព្រះករុណាទេ។ ផ្ទុយទៅវិញ ព្រះករុណាបានសម្លាប់កូនប្រុសរបស់យេហូយ៉ាដាទៅវិញ។ ពេលសាការីជិតផុតដង្ហើមហើយ លោកមានប្រសាសន៍ថា៖ «សូមព្រះអម្ចាស់មេត្តាមើលហើយហៅលោកឲ្យទទួលខុសត្រូវ»។