kimhorn_km_2ch_text_ulb/21/12.txt

1 line
1.9 KiB
Plaintext

\v 12 សំបុត្ររបស់ព្យាការីអេលីយ៉ាបានមកដល់ព្រះបាទយ៉ូរ៉ាមទូលថា៖ «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់ព្រះបាទដាវីឌ ជាបុព្វបុរសរបស់ព្រះករុណា ដ្បិត ព្រះករុណាមិនបានដើរតាមមាគ៌ារបស់ព្រះបាទយ៉ូសាផាត ជាបិតារបស់ព្រះករុណា ហើយក៏មិនដើរតាមមាគ៌ារបស់ព្រះបាទអេសាស្តេចស្រុកយូដាដែរ» \v 13 ប៉ុន្តែ បានដើរតាមផ្លូវស្តេចស្រុកអ៊ីស្រាអែលបានធ្វើឲ្យប្រជាជនយូដា និងអ្នកក្រុងយេរូសាឡិមធ្វើអំពើពេស្យាចារដូចព្រះបាទអហាប់ដែរ ហើយបានសម្លាប់បងប្អូនរបស់អ្នកនៅក្នុងគ្រួសារឪពុករបស់អ្នកដោយមុខដាវគឺជាអ្នកដែលពូកែជាងខ្លួន \v 14 មើល! ព្រះអម្ចាស់នឹងធ្វើឲ្យប្រជាជនរបស់អ្នកកូនប្រពន្ធ និងអ្នករាល់គ្នាមានជំងឺអាសន្នរោគយ៉ាងច្រើន។ \v 15 អ្នកនឹងមានជំងឺជាច្រើនដោយរោគាក្នុងពោះវៀនអ្នករហូតដល់ពោះវៀនធ្លាក់ចេញដោយសារជំងឺនេះពីមួយថ្ងៃទៅមួយថ្ងៃ។