kimhorn_km_2ch_text_ulb/20/22.txt

1 line
1.2 KiB
Plaintext

\v 22 នៅពេលដែលពួកគេបន្លឺសម្លេងច្រៀងសសើរតម្កើង ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យមានអ្នកលបវាយប្រហារបង្កឲ្យ​កើត​វឹក‌វរ​នៅ​ក្នុង​ជួរ​ទ័ព​របស់​ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ ជាអ្នកដែលឡើងមកច្បាំងនឹងជនជាតិយូដា​។​ ពួក​គេត្រូវបរាជ័យ​។ \v 23 ជនជាតិអាំម៉ូន និងម៉ូអាប់ក្រោកឡើងព្រួតគ្នាច្បាំងនឹងប្រជាជននៅភ្នំសៀរ ដើម្បីសម្លាប់ ហើយបំផ្លាញពួកគេ។ នៅពេលដែលពួកគេបានសម្លាប់ប្រជាជននៅភ្នំសៀររួចហើយពួកគេទាំងអស់គ្នាចាប់តាំងសម្លាប់គ្នាទៅវិញទៅមក។