kimhorn_km_2ch_text_ulb/18/12.txt

1 line
1.3 KiB
Plaintext

\v 12 អ្នកនាំសារដែលបានទៅហៅលោកមីកាយ៉ាបាននិយាយទៅគាត់ថា៖ «មើលចុះពាក្យរបស់ពួកព្យាការីប្រកាសសេចក្តីល្អៗដល់ព្រះរាជាដោយសម្លេងតែមួយ ដូច្នេះ សូមឲ្យលោកជាម្នាក់នៅក្នុងចំណោមពួកគេដោយប្រកាសពីសេចក្តីល្អដល់ស្តេចចុះ»។ \v 13 លោកមីកាយ៉ាឆ្លើយថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅដូចព្រះជាម្ចាស់មានព្រះបន្ទូលមកខ្ញុំ»។ \v 14 ពេលគាត់ចូលគាល់ស្តេច នោះស្តេចមានរាជឱង្ការថា៖ «លោកមីកាយ៉ា តើយើងត្រូវទៅរ៉ាម៉ូតនៅស្រុកកាឡាតឬ?»។ លោកមីកាយ៉ាឆ្លើយថា៖ «ចូរវាយយកជ័យជម្នះចុះ ដ្បិត នឹងមានជ័យជម្នះធំណាស់!»។