kimhorn_km_2ch_text_ulb/18/06.txt

1 line
1.5 KiB
Plaintext

\v 6 ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះគ្មានព្យាការីរបស់ព្រះអម្ចាស់ទៀតដែលយើងអាចស្វែងរកយោបល់ទេឬ?»។ \v 7 ស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «នៅមានបុរសម្នាក់ដែលយើងត្រូវស្វែងរកដំបូន្មានពីព្រះអម្ចាស់ គឺមីកាយ៉ាជាកូនរបស់លោកអ៊ីមឡា ប៉ុន្តែ ទូលបង្គំស្អប់គាត់ព្រោះគាត់មិនដែលថ្លែងសេចក្តីល្អអំពីទូលបង្គំទេ តែងតែអាក្រក់ជានិច្ច»។ ប៉ុន្តែ ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «ព្រះករុណាមិនគួរមានបន្ទូលដូច្នោះទេ»។ \v 8 ស្តេចស្រុកអ៊ីស្រាអែលហៅនាយទាហានមកហើយមានរាជឱង្ការថា៖ «ចូរនាំមីកាយ៉ាជាកូនរបស់លោកអ៊ីមឡា ឲ្យមកជាប្រញាប់!»។