kimhorn_km_2ch_text_ulb/18/01.txt

1 line
2.0 KiB
Plaintext

\c 18 \v 1 ព្រះបាទយ៉ូសាផាតមានទ្រព្យសម្បត្ដិយ៉ាងច្រើន និងកិត្តិយសយ៉ាងខ្លាំង។ ព្រះករុណាបានចងសម្ព័ន្ធភាពជាមួយព្រះបាទអហាប់ ដោយអភិសេកបុត្រាជាមួយបុត្រីព្រះបាទអហាប់។ \v 2 ប៉ុន្មានឆ្នាំក្រោយមកព្រះករុណាបានយាងទៅសួរសុខទុក្ខព្រះបាទអហាប់នៅក្រុងសាម៉ារី។ ព្រះបាទអហាប់បានសម្លាប់ចៀម និងគោជាច្រើនសម្រាប់ព្រះករុណា ពួកមន្រ្តីដែលមកជាមួយទ្រង់។ ព្រះបាទអហាប់ក៏បញ្ចុះបញ្ចូលឲ្យព្រះបាទយ៉ូសាផាតវាយប្រហាររ៉ាម៉ូតកាឡាតជាមួយទ្រង់ដែរ។ \v 3 ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅព្រះបាទយ៉ូសាផាតស្តេចស្រុកយូដាថា៖ «តើព្រះករុណាសព្វព្រះហឫទ័យនឹងទៅច្បាំងជាមួយទូលបង្គំនៅរ៉ាម៉ូតកាឡាតឬទេ?» ព្រះបាទយ៉ូសាផាតឆ្លើយថា៖ «ទូលបង្គំក៏ដូចព្រះករុណាដែរ ហើយប្រជាជនរបស់ទូលបង្គំគឺដូចប្រជាជនរបស់ព្រះករុណាដែរ ទូលបង្គំនឹងទៅច្បាំងជាមួយព្រះករុណា»។