kimhorn_km_2ch_text_ulb/16/02.txt

1 line
1.2 KiB
Plaintext

\v 2 ព្រះបាទអេសាបានយកមាស និងប្រាក់ចេញពីឃ្លាំងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងដំណាក់របស់ស្តេចហើយចាត់គេឲ្យទៅថ្វាយព្រះ‌បាទ​បេន-‌ហាដាឌ ជាស្តេចស្រុកអារ៉ាមដែលគ្រងរាជ្យនៅក្រុងដាម៉ាស។ ដោយទូលថា៖ \v 3 «សូមឲ្យមានកិច្ចព្រមព្រៀងរវាងទូលបង្គំ និងព្រះករុណាដូចជាព្រះបិតាទូលបង្គំ ព្រមទាំងបិតារបស់ព្រះករុណាដែរ។ ទូលបង្គំបានផ្ញើប្រាក់ និងមាសមកថ្វាយព្រះករុណា។ សូមព្រះករុណាផ្តាច់សម្ពន្ធមិត្តជាមួយបាសទៅ ដើម្បីកុំឲ្យស្តេចឡើងមកច្បាំងជាមួយទូលបង្គំឡើយ»។