kimhorn_km_2ch_text_ulb/14/01.txt

1 line
1.3 KiB
Plaintext

\c 14 \v 1 ព្រះបាទអប៊ីយ៉ាបានសោយទិវង្គតទៅជាមួយបុព្វបុរសហើយគេបញ្ចុះសពស្តេចនៅក្រុងព្រះបាទដាវីឌ។ ព្រះបាទអេសាជាបុត្របានឡើងសោយរាជ្យជំនួស។ នៅរជ្ជកាលព្រះបាទអេសាប្រទេសជាតិបានសុខសាន្តត្រាណរយៈពេលដប់ឆ្នាំ។ \v 2 ព្រះបាទអេសាធ្វើអ្វីៗដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ជាព្រះរបស់ខ្លួន។ \v 3 ស្តេចបានបំផ្លាញអាសនៈសាសន៍ដទៃ និងបានសម្អាតទីខ្ពស់ព្រមទាំងបានកម្ទេចសសរថ្ម និងរំលំបង្គោលព្រះអាសេរ៉ា។ \v 4 ស្តេចបានបញ្ជាឲ្យប្រជាជនយូដាស្វែងរកព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន និងប្រតិបត្តិតាមច្បាប់ និងក្រឹត្យវិន័យ។