kimhorn_km_2ch_text_ulb/13/08.txt

1 line
1.3 KiB
Plaintext

\v 8 ឥឡូវនេះ អ្នកនិយាយថាអ្នកអាចតតាំងនឹងអំណាចរបស់ព្រះអម្ចាស់ ដែលស្ថិតក្រោមការគ្រប់គ្រងបស់កូនចៅដាវីឌ។ អ្នកមានកងទ័ពដ៏ធំព្រមទាំងរូបកូនគោមាសដែលលោកយេរ៉ូបោមបានធ្វើដូចជាព្រះសម្រាប់អ្នករាល់គ្នា នៅជាមួយអ្នករាល់គ្នាទៀត។ \v 9 តើអ្នកមិនបានបណ្តេញពួកបូជាចារ្យរបស់ព្រះអម្ចាស់ជាកូនចៅរបស់លោកអើរ៉ុន និងពួកលេវីទេឬ? តើអ្នកមិនបានតែងតាំងបូជាចារ្យឲ្យខ្លួនអ្នកផ្ទាល់ដូចជនជាតិដទៃទេឬអី? អ្នកណាមកថ្វាយបង្គំដោយយកគោឈ្មោល និងចៀមឈ្មោលប្រាំពីរមកនោះក៏អាចធ្វើជាបូជាចារ្យនៃរូបទាំងនោះដែលមិនមែនជាព្រះទេ។