kimhorn_km_2ch_text_ulb/13/06.txt

1 line
938 B
Plaintext

\v 6 ប៉ុន្តែ លោកយេរ៉ូបោមជាកូនរបស់លោកនេបាត ជាអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូនជាបុត្ររបស់ព្រះបាទដាវីឌបានក្រោកឡើងបះបោរប្រឆាំងនឹងម្ចាស់របស់ខ្លួន។ \v 7 មនុស្សពាល មនុស្សគ្មានប្រយោជន៍បានប្រមូលគ្នាមកឯគាត់។ ពួកគេបានមកតទល់នឹងព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូននៅពេលដែលស្តេចរេហូបោមនៅក្មេង ហើយគ្មានបទពិសោធន៍ ហើយមិនអាចទប់ទល់នឹងពួកគេបាន។