kimhorn_km_2ch_text_ulb/09/22.txt

1 line
1.0 KiB
Plaintext

\v 22 ដូច្នេះ ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសស្តេចទាំងអស់នៅលើពិភពលោក។ \v 23 មនុស្សទាំងអស់នៅលើផែនដីនាំគ្នាស្វែងរកវត្តមានរបស់ព្រះបាទសាឡូម៉ូន ដើម្បីស្តាប់រាជឱង្ការប្រកបដោយប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានមកស្តេច។ \v 24 ជារៀងរាល់ឆ្នាំ អស់អ្នកដែលឡើងទៅសួរសុខទុក្ខស្តេច តែងនាំយកវត្ថុសួយសារអាករពីមាស ប្រាក់ សម្លៀកបំពាក់ គ្រឿងសាស្ត្រាវុធ គ្រឿងក្រអូប សេះ និងលាផង។