kimhorn_km_2ch_text_ulb/09/01.txt

1 line
1.4 KiB
Plaintext

\c 9 \v 1 ពេលមហាក្សត្រីនៃស្រុកសេបាបានឮគេនិយាយអំពីកិត្តិនាមរបស់ព្រះបាទសាឡូម៉ូន ព្រះនាងក៏បានយាងមកដល់ក្រុងយេរូសាឡិម ដើម្បីល្បងប្រាជ្ញាជាមួយព្រះអង្គ។ ព្រះនាងយាងមកដោយមានពួករាជបម្រើជាច្រើនហែហមមកជាមួយ ហើយមានទាំងសត្វអូដ្ឋដឹកគ្រឿងក្រអូបមាស និងត្បូងពេជ្រមានតម្លៃជាច្រើនសន្ធឹក។ ពេលព្រះនាងចូលទៅគាល់ព្រះបាទសាឡូម៉ូន ព្រះនាងបានចោទសួរគ្រប់សំណួរទាំងអស់ដែលមានក្នុងចិត្តព្រះនាង។ \v 2 ព្រះបាទសាឡូម៉ូន ឆ្លើយសំណួរទាំងអស់របស់ព្រះនាងគ្មានអ្វីដែលពិបាកសម្រាប់សាឡូម៉ូនឡើយ គ្មានសំណួរណាដែលព្រះអង្គឆ្លើយមិនបាននោះទេ។