kimhorn_km_2ch_text_ulb/08/16.txt

1 line
1.3 KiB
Plaintext

\v 16 ព្រះបាទសាឡូម៉ូនបានបញ្ចប់កិច្ចការទាំងអស់ ចាប់តាំងពីការសង់គ្រឹះនៃព្រះដំណាក់របស់ព្រះអម្ចាស់រហូតដល់បានចប់សព្វគ្រប់។ ដំណាក់របស់ព្រះអម្ចាស់បានសង់រួចរាល់។ \v 17 បន្ទាប់មក ព្រះបាទសាឡូម៉ូនបានយាងទៅឯអេស៊ាន-កេប៊ើរ និងអេឡាតដែលនៅឆ្នេរសមុទ្រក្នុងស្រុកអេដុម។ \v 18 ព្រះបាទហ៊ីរ៉ាមបញ្ជូនសំពៅ និងនាយទាហានជើងទឹកដែលមានជំនាញខាងសមុទ្រ។ ពួកគេធ្វើដំណើរតាមទូកជាមួយពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូនទៅដល់ស្រុកអូរភា។ ពួកគេបានយកមាសពីទីនោះចំនួន ១៥តោននាំទៅថ្វាយព្រះបាទសាឡូម៉ូន។