kimhorn_km_2ch_text_ulb/08/14.txt

1 line
1.4 KiB
Plaintext

\v 14 ដោយគោរពតាមរាជក្រឹត្យរបស់ព្រះបាទដាវីឌជាព្រះបិតា ព្រះបាទសាឡូម៉ូនបានតែងតាំងពួកបូជាចារ្យ និងពួកលេវីឲ្យបំពេញមុខងាររបស់ខ្លួនក្នុងគោលបំណងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងបំពេញមុខងារនៅចំពោះមុខពួកបូជាចារ្យតាមការកំណត់ប្រចាំថ្ងៃ។ ស្តេចបានតែងតាំងអ្នកយាមទ្វារតាមកងពលរបស់ពួកគេតាមខ្លោងទ្វារនីមួយៗ ដ្បិត ព្រះបាទដាវីឌ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់បានបញ្ជាឲ្យគេបំពេញមុខងារនេះ។ \v 15 ប្រជាជនពុំបានប្រព្រឹត្តខុសពីបទបញ្ជារបស់ស្តេច ស្តីអំពីបូជាចារ្យ និងពួកលេវី និងអំពីទ្រព្យសម្បត្តិព្រះដំណាក់ឡើយ។