kimhorn_km_2ch_text_ulb/07/04.txt

1 line
1.4 KiB
Plaintext

\v 4 ស្តេច និងប្រជាជនទាំងមូលបានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។ \v 5 ព្រះបាទសាឡូម៉ូនបានថ្វាយគោចំនួនពីរម៉ឺនពីរពាន់ក្បាលចៀមនិងពពែចំនួនមួយសែនពីរម៉ឺនក្បាល។ ដូច្នេះ ស្តេច និងប្រជាជនទាំងមូលបានធ្វើពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់។ \v 6 ពួកបូជាចារ្យឈរនៅទីនោះរៀងៗខ្លួន។ ពួកលេវីក៏មានឧបករណ៍តន្ត្រីរបស់ព្រះអម្ចាស់ដែលព្រះបាទដាវីឌបានធ្វើដើម្បីថ្លែងអំណរគុណដល់ព្រះអម្ចាស់ដោយច្រៀងថា៖ «ព្រះអង្គម្ចាស់ល្អ ហើយសេចក្តីស្មោះត្រង់របស់ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត»។ ពួកបូជាចារ្យទាំងអស់ក៏ផ្លុំត្រែនៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល។