kimhorn_km_2ch_text_ulb/07/01.txt

1 line
1.6 KiB
Plaintext

\c 7 \v 1 ពេលព្រះបាទសាឡូម៉ូនអធិស្ឋានចប់សព្វគ្រប់ហើយស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះតង្វាយដុតទាំងមូល និងយញ្ញបូជា ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់។ \v 2 ពួកបូជាចារ្យមិនអាចចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់បានទេ ដ្បិត សិរីរុងរឿងរបស់ព្រះអង្គស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។ \v 3 ប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាសម្លឹងមើលពេលដែលភ្លើងឆេះ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅលើព្រះដំណាក់។ ពួកគេក្រាបចុះឱនមុខដល់ដីនៅលើផ្ទាំងថ្មថ្វាយបង្គំ និងអរព្រះគុណព្រះអម្ចាស់។ ពួកគេនិយាយថា៖ «ព្រះអង្គម្ចាស់ទ្រង់ល្អ ហើយសេចក្តីស្មោះត្រង់របស់ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត»។