kimhorn_km_2ch_text_ulb/06/32.txt

1 line
1.5 KiB
Plaintext

\v 32 ជនបរទេសដែលមិនមែនជាកម្មសិទ្ធិរបស់ជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ប៉ុន្តែ ជាអ្នកដែលឮពីព្រះនាមឧត្តុង្គឧត្តម ឫទ្ធានុភាព និងបារមីដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ​ ហើយនាំគ្នាមកអធិស្ឋានឆ្ពោះមកកាន់ព្រះដំណាក់នេះ។ \v 33 សូមស្តាប់ពីស្ថានបរមសុខជាកន្លែងដែលព្រះអង្គគង់នៅ សូមធ្វើអ្វីៗទាំងអស់ដែលជនបរទេសសុំមកទ្រង់ដើម្បីឲ្យប្រជាជនទាំងអស់នៅលើផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ និងគោរពកោតខ្លាចព្រះអង្គដូចជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គដែរ ហើយឲ្យគេដឹងថាព្រះដំណាក់ដែលទូលបង្គំបានសង់នេះត្រូវបានគេហៅតាមព្រះនាមរបស់ព្រះអង្គ។