kimhorn_km_2ch_text_ulb/06/01.txt

1 line
897 B
Plaintext

\c 6 \v 1 ព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គសព្វព្រះហឫទ័យនឹងគង់នៅក្នុងទីងងឹតដ៏ក្រាស់! \v 2 ប៉ុន្តែ ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ ទុកជាព្រះដំណាក់សម្រាប់ទ្រង់គង់នៅជារៀងរហូតតទៅ»។ \v 3 បន្ទាប់មក ស្តេចក៏ងាកមកប្រទានពរដល់សហគមន៍អ៊ីស្រាអែលទាំងមូល ពេលដែលពួកគេកំពុងតែឈរនៅទីនោះទាំងអស់គ្នា។