kimhorn_km_2ch_text_ulb/02/13.txt

1 line
1.4 KiB
Plaintext

\v 13 ឥឡូវនេះ ទូលបង្គំបានបញ្ជូនបុរសដែលមានជំនាញ និងមានទេពកោសល្យជាមួយនឹងការយល់ដឹងគឺលោកហ៊ីរ៉ាម ជាអ្នកជំនាញរបស់ទូលបង្គំ។ \v 14 លោកជាកូនរបស់ស្ត្រីរបស់ដាន់។ ឪពុករបស់លោកជាបុរសមកពីក្រុងទីរ៉ុស។ លោកមានជំនាញខាងមាសប្រាក់លង្ហិនដែកថ្ម និងឈើ និងពណ៌ស្វាយ ពណ៌ខៀវ និងរោមចៀមពណ៌ក្រហម ព្រមទាំងក្រណាត់ធ្វើពីក្រណាត់សូត្រ។ លោកក៏មានជំនាញក្នុងការធ្វើចម្លាក់ និងឆ្លាក់រូបគ្រប់ប្រភេទ តាមគម្រោង។ សូមឲ្យគេទុកកន្លែងមួយឲ្យគាត់ក្នុងចំណោមអ្នកដែលមានជំនាញជាមនុស្សដែលព្រះបាទដាវីឌជាម្ចាស់របស់ទូលបង្គំ ហើយជាបិតារបស់ព្រះករុណាបានជ្រើសរើសចុះ។