kimhorn_km_2ch_text_ulb/02/08.txt

1 line
1.5 KiB
Plaintext

\v 8 សូមចាត់បញ្ជូនឈើតាត្រៅ ឈើកកោះ និងខ្លឹមចន្ទន៍ពីស្រុកលីបង់មកឲ្យទូលបង្គំផង ព្រោះទូលបង្គំដឹងថាពួកអ្នកបម្រើរបស់ព្រះករុណា ប្រសប់កាប់ឈើនៅស្រុកលីបង់ណាស់។ មើលអ្នកបម្រើរបស់ទូលបង្គំនឹងនៅធ្វើការជាមួយអ្នកបម្រើរបស់ព្រះករុណាដែរ \v 9 ដើម្បីកាប់ឈើឲ្យបានច្រើនសន្ធឹកសន្ធាប់សម្រាប់ទូលបង្គំ ដ្បិត ព្រះដំណាក់ដែលទូលបង្គំបម្រុងនឹងសង់នោះពិតជាធំស្កឹមស្កៃណាស់។ \v 10 ទូលបង្គំ​នឹង​ផ្ដល់ឲ្យដល់​អ្នក​បម្រើ​របស់​ព្រះករុណា​ដែល​កាប់​ឈើ​នេះ​នូវស្បៀង​ជា​ស្រូវ​ឱកប្រាំ​ពាន់​តោន ស្រូវសាឡី​ប្រាំ​​ពាន់​តោន ស្រា​ទំពាំង‌បាយជូរ​ប្រាំ​បី​ម៉ឺន​លីត្រ និង​ប្រេង​ប្រាំ​បី​ម៉ឺន​លីត្រ»។