kimhorn_km_2ch_text_ulb/02/06.txt

1 line
1.4 KiB
Plaintext

\v 6 ប៉ុន្ដែ តើអ្នកណាអាចនឹងសង់ព្រះដំណាក់ថ្វាយព្រះអង្គបាន? ដ្បិត សូម្បីសកលលោកទាំងមូល និងផ្ទៃមេឃដ៏ធំធេងក៏មិនល្មមនឹងឲ្យព្រះអង្គគង់នៅផង? តើទូលបង្គំជាអ្វីដែលអាចសង់ព្រះដំណាក់ថ្វាយព្រះអង្គបាន? គឺលើកលែងតែទុកសម្រាប់ថ្វាយតង្វាយនៅចំពោះព្រះភក្រ្តព្រះអង្គ \v 7 ដូច្នេះ សូមចាត់មនុស្សដែលប៉ិនប្រសប់ខាងធ្វើមាស ប្រាក់ លង្ហិនដែក ចេះជ្រលក់ក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ​និងពណ៌ខៀវ ជាអ្នកដែលចេះឆ្លាក់ឈើគ្រប់ប្រភេទ។ គាត់នឹងនៅធ្វើជាមួយនឹងជាងជំនាញរបស់ទូលបង្គំនៅស្រុកយូដា និងក្រុងយេរូសាឡិមគឺជាអ្នកដែលព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំបានជ្រើសរើស ។