kimhorn_km_2ch_text_ulb/01/02.txt

1 line
1.9 KiB
Plaintext

\v 2 ព្រះបាទសាឡូម៉ូនមានរាជឱង្ការទៅប្រជាជនអ៊ីស្រាអែលទាំងមូលចំពោះមេបញ្ជាការលើពាន់នាក់ មេកងលើរយនាក់ចៅហ្វាយចៅក្រម និងមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រាអែលដែលជាប្រមុខនៃក្រុមគ្រួសារឪពុកគេ។ \v 3 ព្រះបាទសាឡូម៉ូននិងក្រុមជំនុំទាំងមូលនាំគ្នាទៅកាន់កន្លែងសក្ការៈតាមទួលខ្ពស់នៅគីបៀន ដ្បិតមានត្រសាលប្រជុំរបស់ព្រះជាម្ចាស់ដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គបានធ្វើនៅទីរហោស្ថាន នៅទីនោះ។ \v 4 ប៉ុន្តែព្រះបាទដាវីឌបាននាំយកហឹបរបស់ព្រះជាម្ចាស់ពីគារយ៉ាត់-យារីមដល់កន្លែងដែលទ្រង់បានត្រៀមទុក ព្រោះទ្រង់បានបោះត្រសាលនៅក្រុងយេរូសាឡិម។ \v 5 អាសនៈលង្ហិនធ្វើដោយលោកបេតសាលាល ជាកូនរបស់លោកយូរី និងជាចៅរបស់លោកហើរស្ថិតនៅទីព្រះពន្លារបស់ព្រះអម្ចាស់។ ព្រះបាទសាឡូម៉ូន និងក្រុមជំនុំទាំងមូលបានទៅដល់ទីនោះ។