\v 12 ឱព្រះនៃយើងខ្ញុំអើយ! តើព្រះអង្គមិនវិនិច្ឆ័យទោសពួកគេទេឬ? ត្បិតយើងខ្ញុំគ្មានកម្លាំងនឹងតតាំងជាមួយកងទ័ពដ៏ធំដែលកំពុងលើកទ័ពមកច្បាំងនឹងយើងទេ។ យើងមិនដឹងថាត្រូវធ្វើយ៉ាងណាទេ ប៉ុន្តែយើងកំពុងសម្លឹងមើលទៅកាន់ព្រះអង្គ»។ \v 13 ប្រជាជនយូដាទាំងអស់បានឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជាមួយប្រពន្ធនិងកូនៗ របស់ពួកគេ។