\v 11 ព្រះបាទសាឡូម៉ូនបានបញ្ចប់ការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជវាំងព្រះករុណា។ អ្វីៗទាំងអស់ដែលស្តេចចង់ធ្វើនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងដំណាក់របស់ស្តេច​នោះព្រះបាទសាឡូម៉ូនទទួលជោគជ័យទាំងអស់។ \v 12 នៅយប់នោះព្រះអម្ចាស់បានសម្តែងឲ្យព្រះបាទសាឡូម៉ូនឃើញហើយមានបន្ទូលថា៖ «យើងបានស្តាប់ឮសេចក្ដីអធិស្ឋានរបស់អ្នកហើយយើងបានជ្រើសរើសកន្លែងនេះទុកសម្រាប់ធ្វើជាកន្លែងថ្វាយយញ្ញបូជា។