\v 12 ព្រះបាទសាឡូម៉ូនឈរនៅមុខអាសនៈរបស់ព្រះអម្ចាស់នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូលហើយលើកព្រះហស្ដឡើង។ \v 13 ស្តេចបានធ្វើវេទិកាលង្ហិនមានបណ្តោយប្រាំហត្ថទទឹងប្រាំហត្ថនិងកំពស់បីហត្ថ។ ព្រះអង្គបានដាក់វានៅកណ្តាលទីធ្លា។ ព្រះអង្គឈរនៅលើនោះហើយលុតជង្គង់នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល បន្ទាប់មក ព្រះអង្គលើកព្រះហស្ដឡើងទៅលើមេឃ។