\v 9 ឈើស្នែងនោះវែងណាស់ដែលចុងរបស់វាត្រូវបានគេមើលឃើញពីទីបរិសុទ្ធនៅមុខបន្ទប់ខាងក្នុង ប៉ុន្តែគេមិនអាចមើលឃើញពីខាងក្រៅបានទេ។ ហឹបនោះតម្កល់នៅទីនោះរហូតដល់សព្វថ្ងៃនេះ។ \v 10 នៅក្នុងហឹបនោះគ្មានអ្វីទេ គឺមានតែបន្ទះថ្មពីរផ្ទាំងដែលលោកម៉ូសេបានដាក់ គឺជាបន្ទះថ្មដែលគាត់ទទួលនៅភ្នំហោរ៉ែប នៅពេលដែលព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែលនៅពេលពួកគេចាកចេញពីស្រុកអេស៊ីបមក។