\v 24 ព្រះ‌បាទ​អហាស​ប្រមូល​វត្ថុ​ផ្សេងៗ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យកមក​កម្ទេច​ចោល។ ស្ដេច​បាន​បិទ​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រួច​សង់​អាសនៈនៅ​គ្រប់​ច្រក‌ល្ហក​ក្នុង​ក្រុង​យេរូ‌សាឡឹម។ \v 25 ស្ដេច​ក៏​បាន​ចាត់​ចែង​ឲ្យ​មាន​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗនៅ​ក្រុង​នីមួយៗក្នុង​ស្រុក​យូដាដើម្បី​ដុត​គ្រឿង​ក្រអូប​ឧទ្ទិស​ដល់​ព្រះ​ក្លែង‌ក្លាយដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​បុព្វបុរស​របស់​ស្ដេច ទ្រង់​ព្រះ‌ពិរោធ។