\v 14 ពួក​ទាហាន​ក៏​ដោះ​លែង​ឈ្លើយ​សឹក នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ និង​អង្គ​ប្រជុំ​ទាំង​មូល ហើយ​ពួក​គេ​ក៏​បោះ​បង់​ចោល​ជយ‌ភណ្ឌ​ដែរ។ \v 15 គេ​បាន​ចាត់​តាំង​ទាហាន​មួយ​ចំនួន តាម​ឈ្មោះ​របស់​ខ្លួនឲ្យ​ជួយ​ពួក​ឈ្លើយ​សឹកគឺ​យក​សម្លៀក‌បំពាក់ និង​ស្បែក​ជើង​ពី​ក្នុង​របស់​ជយ‌ភណ្ឌមក​ពាក់​ឲ្យ​អ្នក​ដែល​នៅ​ខ្លួន​ទទេយក​អាហារនិង​ទឹក​មក​ឲ្យ​ពួក​គេ​បរិភោគព្រម​ទាំង​ព្យាបាល​អ្នក​របួសហើយ​លើក​អ្នក​ដែល​ដើរ​ពុំ​បាន​ដាក់​លើ​ខ្នង​លារួច​នាំ​ពួក​គេ​ទៅ​ជួប‌ជុំ​បងប្អូន​របស់​ខ្លួននៅ​ក្រុងយេរីខូជា​ក្រុង​ដើម​លម៉ើ។ បន្ទាប់​មកទាហាន​ទាំង​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។