\v 5 ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ស្ដេច បាន​ប្រគល់​ស្ដេច​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទអរ៉ាមស្ដេច​ស្រុក​ស៊ីរី។ កង‌ទ័ព​ស៊ីរី​វាយ​ឈ្នះ​ព្រះ‌បាទ​អហាស រួច​ចាប់​ប្រជា‌ជន​ជា​ច្រើន​យក​ទៅ​ជា​ឈ្លើយ​នៅ​ក្រុង​ដាម៉ាស។ ព្រះ‌បាទ​អហាស​ក៏​ត្រូវ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ហើយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ដែរ \v 6 គឺ​ក្នុង​ថ្ងៃ​តែ​មួយ ដែលព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ប្រហារ​ជន‌ជាតិ​យូដា​អស់​១២០ ០០០​នាក់ ដែល​សុទ្ធ‌សឹង​ជា​ទាហាន​ដ៏​អង់‌អាច ដ្បិត​អ្នក​ទាំង​នោះ​បានបោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។