\v 4 ព្រះបាទបេនហាដាដស្ដាប់តាមព្រះបាទអេសាហើយចាត់មេបញ្ជាការកងទ័ពទាំងឡាយឲ្យទៅវាយយកក្រុងនានារបស់អ៊ីស្រាអែល។ ពួកគេបានវាយលុកក្រុងអ៊ីជុន ក្រុងដាន់ក្រុងអេបិលមៀមព្រមទាំងឃ្លាំងស្បៀងទាំងប៉ុន្មាននៅទឹកដីណេបថាលី។ \v 5 នៅពេលព្រះបាទបាសាឮដំណឹងនេះទ្រង់ក៏ឈប់សាងសង់កំពែងក្រុងរ៉ាម៉ាហើយទុកការងារនោះចោល។ \v 6 ពេលនោះព្រះបាទអេសាបានយកប្រជាជនយូដាទាំងអស់ទៅជាមួយ។ ពួកគេបានយកថ្មនិងឈើនៅរ៉ាម៉ាដែលព្រះបាទបាសាបានយកមកសាងសង់ក្រុង។ បន្ទាប់មកស្តេចអេសាបានប្រើសម្ភារៈសំណង់នោះដើម្បីសាងសង់ក្រុងកេបានិងក្រុងមីសប៉ា។