\v 23 ព្រះបាទយេហូអាសជាស្តេចស្រុកអ៊ីស្រាអែលចាប់បានព្រះបាទអម៉ាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយ៉ូអាសត្រូវជាបុត្ររបស់ព្រះបាទអហាស៊ីយ៉ាស្តេចស្រុកយូដានៅបេតសេមេស។ ព្រះករុណានាំស្តេចទៅក្រុងយេរូសាឡឹមហើយរំលំកំពែងក្រុងយេរូសាឡឹមចាប់ពីទ្វារអេប្រាអ៊ីមរហូតដល់ជ្រុងខ្លោងទ្វារ ដែលមានចម្ងាយបួនរយហត្ថ។ \v 24 ស្តេចបានយកមាសនិងវត្ថុទាំងអស់ដែលមាននៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ទៅជាមួយលោកអូបេដ - អេដុមព្រមទាំងរបស់របរមានតម្លៃនៅក្នុងព្រះបរមរាជវាំងជាមួយពួកចំណាប់ខ្មាំងរួចវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។