\v 16 ឥឡូវនេះយើងជ្រើសរើសនិងញែកដំណាក់នេះទុកសំរាប់នាមយើងរហូតតទៅ។ ភ្នែកនិងដួងចិត្តរបស់យើងនឹងនៅទីនោះជារៀងរាល់ថ្ងៃ។ \v 17 រីឯអ្ននវិញ ប្រសិនបើអ្នកដើរតាមមាគា៌យើងដូចដាវីឌជាបិតារបស់អ្នកដើរតាមអ្វីៗទាំងអស់ដែលយើងបានបង្គាប់ បើអ្នកនិងកាន់តាមច្បាប់និងក្រឹត្យវិន័យរបស់យើង \v 18 នោះយើងនឹងពង្រឹងរាជបល្ល័ង្ករបស់អ្នកដូចយើងបានសន្យាជាមួយដាវីឌជាបិតារបស់អ្នកថា "ពូជពង្សរបស់អ្នកនឹងតែងតែមានម្នាក់ឡើងគ្រងរាជ្យនៅស្រុកអ៊ីស្រាអែល” ។