\v 21 ព្រះបាទអាំម៉ូនមានជន្មាយុម្ភៃពីរព្រះវស្សា ពេលចាប់ផ្ដើមសោយរាជ្យ។ ស្តេចសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ \v 22 ស្តេចបានប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ដូចព្រះបាទម៉ាណាសេជាបិតាបានធ្វើ។ ព្រះបាទអាំម៉ូនបានថ្វាយយញ្ញបូជាដល់រូបចម្លាក់ទាំងអស់ដែលព្រះបាទម៉ាណាសេជាបិតាបានធ្វើ។ \v 23 ស្តេចពុំបានបន្ទាបខ្លួនចំពោះព្រះអម្ចាស់ដូចព្រះបាទម៉ាណាសេជាបិតាបានធ្វើនោះទេ។ ផ្ទុយទៅវិញព្រះបាទអាំម៉ូនបានប្រព្រឹត្តកាន់តែអាក្រក់ឡើងៗ ។