\v 8 ដូច្នេះ ក្រុមលេវី និងជនជាតិយូដាទាំងអស់បំពេញមុខងារតាមរបៀបដែលបូជាចារ្យយេហូយ៉ាដាបានបញ្ជា។ ពួកគេម្នាក់ៗបានយកបុរសៗដែលជាអ្នកដែលត្រូវចូលបម្រើនៅថ្ងៃឈប់សម្រាក និងអ្នកដែលត្រូវឈប់បម្រើនៅថ្ងៃឈប់សម្រាកព្រោះលោកយេហូយ៉ាដាដែលជាបូជាចារ្យមិនបានបណ្តេញផ្នែកណាមួយរបស់ពួកគេទេ។ \v 9 លោកបូជាចារ្យយេហូយ៉ាដាបាននាំយកលំពែង និងខែលតូច និងធំដែលព្រះបាទដាវីឌបានបង្កើតក្នុងរជ្ជកាលរបស់ស្តេច ហើយដាក់នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។