\v 29 ក្រោយពីបានថ្វាយតង្វាយចប់សព្វគ្រប់ហើយព្រះរាជានិងអស់អ្នកដែលនៅជាមួយស្តេចក្រាបថ្វាយបង្គំ។ \v 30 ព្រះបាទហេសេគាជាស្តេចនិងមេដឹកនាំបានបញ្ជាអោយក្រុមលេវីច្រៀងសរសើរតម្កើងព្រះអម្ចាស់ដោយទំនុករបស់ដាវីឌនិងអេសាភ។ ពួកគេច្រៀងសរសើរដោយអំណរហើយពួកគេបានឱនក្បាលគោរពបូជា។