\v 16 ប្រជាជនអ៊ីស្រាអែលរត់ភៀសខ្លួនពីមុខកងទ័ពយូដា ហើយព្រះជាម្ចាស់បានប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ពួកកងទ័ពយូដា។ \v 17 ព្រះបាទអប៊ីយ៉ា និងកងទ័ពបានសម្លាប់ពួកគេដោយមុខដាវ ហើយមានកងទ័ពអ៊ីស្រាអែលដែលបានជ្រើសរើសចំនួនប្រាំសែននាក់បានស្លាប់។ \v 18 នៅគ្រានោះជនជាតិអ៊ីស្រាអែលត្រូវគេបំបាក់មុខ។ ប្រជាជនយូដាទទួលជ័យជម្នះដោយសារពួកគេពឹងផ្អែកលើព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ \v 19 ព្រះបាទអប៊ីយ៉ាដេញតាមលោកយេរ៉ូបោម ហើយបានដណ្ដើមយកក្រុងបេតអែលជាមួយភូមិជុំវិញ​ ក្រុងសេសាណា និងភូមិជុំវិញ និងក្រុងអេប្រូននិងភូមិជុំវិញ។ \v 20 នៅជំនាន់ព្រះបាទអប៊ីយ៉ា លោកយេរូបោមមិនអាចពង្រឹងអំណាចឡើងវិញឡើយ ហើយព្រះអម្ចាស់បានប្រហារស្តេចឲ្យសោយទិវង្គតទៅ។ \v 21 ប៉ុន្តែព្រះ‌បាទ​អប៊ី‌យ៉ាវិញបាន​ពង្រឹង​អំណាច​យ៉ាង​រឹង‌មាំ។ ស្ដេច​មាន​មហេសី​ដប់‌បួន​អង្គ មាន​បុត្រា​ម្ភៃ​ពីរ​អង្គ និង​បុត្រី​ដប់​ប្រាំ​មួយ​អង្គ។ \v 22 រាជកិច្ចឯទៀតៗរបស់ព្រះបាទអប៊ីយានិងរាជឱង្ការបស់ស្តេចសុទ្ធតែមានកត់ត្រាទុកក្នុងអត្ថាធិប្បាយរបស់ព្យាការីអ៊ីដដូ។