\v 8 ក្នុងរាជ្ជកាលព្រះបាទយ៉ូរ៉ាម ពួកអេដុមបានបះបោរពីការគ្រប់គ្រងរបស់ជនជាតិយូដាហើយពួកគេបានតែងតាំងស្តេចមួយអង្គឲ្យគ្រងរាជ្យលើគេ។ \v 9 ព្រះបាទយ៉ូរ៉ាមឆ្លងទន្លេជាមួយមេទ័ព និងរទេះចម្បាំងទាំងអស់។ នៅពេលយប់ទ្រង់តើនឡើងប្រយុទ្ធនឹងជនជាតិអេដុមដែលឡោមព័ទ្ធទ្រង់ និងមេបញ្ជាការកងរទេះចម្បាំងរបស់ព្រះករុណា។ ។ \v 10 ដូច្នេះ ជនជាតិអេដុមបានបះបោរចេញពីការគ្រប់គ្រងរបស់យូដាចាប់តាំងពីពេលនោះមកទល់សព្វថ្ងៃ។ ក្រុងលីបណាក៏បានបះបោរប្រឆាំងនឹងអំណាចរបស់ស្តេចដែរ ព្រោះព្រះបាទយ៉ូរ៉ាមបានបោះបង់ចោលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន។