kimhorn_km_2ch_text_ulb/16/07.txt

1 line
1.2 KiB
Plaintext
Raw Normal View History

\v 7 នៅគ្រានោះហាណានីជាគ្រូទាយបានចូលទៅគាល់ព្រះបាទអេសាជាស្តេចស្រុកយូដាហើយទូលថា៖ «ដោយព្រោះតែព្រះករុណាបានពឹងផ្អែកលើស្តេចស្រុកស៊ីរីនិងមិនពឹងផ្អែកលើព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា នោះកងទ័ពរបស់ស្តេចស្រុកស៊ីរីបានរួចផុតពីកណ្តាប់ដៃព្រះករុណាហើយ។ \v 8 តើកាលជនជាតិអេត្យូពីនិងប្រជាជនលីប៊ីលើកទ័ពមក តើគេមិនមានទ័ពដ៏ច្រើនសម្បើម មានរទេះចំបាំងនិងទ័ពសេះយ៉ាងច្រើនឬអី?ប៉ុន្តែដោយពឹងលើព្រះអម្ចាស់ នោះព្រះអង្គបានធ្វើអោយព្រះករុណាមានជ័យជំនះលើពួកគេ។