2020-02-26 00:16:22 +00:00
|
|
|
\v 2 ព្រះបាទអេសាបានយកមាសនិងប្រាក់ចេញពីឃ្លាំងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់និងក្នុងដំណាក់របស់ស្តេចហើយចាត់គេអោយទៅថ្វាយព្រះបាទបេនហាដាដជាស្តេចស្រុកស៊ីរីដែលគ្រងរាជ្យនៅក្រុងដាម៉ាស។ដោយទូលថា \v 3 «ទូលបង្គំសូមចងសម្ពន្ធមិត្តជាមួយព្រះករុណា ដូចបិតារបស់ទូលបង្គំបានចងជាមួយបិតារបស់ព្រះករុណាដែរ។ ទូលបង្គំសូមផ្ញើមាសនិងប្រាក់នេះមកថ្វាយព្រះករុណា។ សូមព្រះករុណាផ្ដាច់ចំណងសម្ពន្ធមិត្តជាមួយបាសាជាស្ដេចស្រុកអ៊ីស្រាអែលទៅ ដើម្បីកុំឲ្យស្ដេចនោះឡើងមកវាយទូលបង្គំទៀត»។
|