kimhorn_km_2ch_text_ulb/21/18.txt

1 line
1.7 KiB
Plaintext
Raw Normal View History

\v 18 បន្ទាប់មកព្រះជាម្ចាស់បានវាយប្រហារស្តេច ដោយសារជំងឺពោះវៀន ដែលពុំអាចមើលជានោះ \v 19 លុះដល់ពេលកំណត់ ពីរឆ្នាំកន្លងផុតទៅពោះវៀនរបស់ស្តេចបានធ្លាក់ចេញដោយសារជំងឺហើយស្តេចបានសុគតដោយសារជំងឺយ៉ាងធ្ងន់ធ្ងរ។ ប្រជារាស្ត្ររបស់ព្រះអង្គពុំបានបូជាព្រះភ្លើងថ្វាយកិត្តិយសដល់ព្រះអង្គដូចជាបានធ្វើចំពោះបុព្វបុរសរបស់ស្តេច។ \v 20 ព្រះ‌បាទ​យ៉ូរ៉ាម​ឡើង​សោយ​រាជ្យ ក្នុង​ជន្មាយុ​សាម‌សិប​ពីរ​ព្រះ‌វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ពេល​ស្ដេច​សោយ​ទិវង្គតគ្មាន​នរណា​សោក​ស្ដាយ​ទេ។ គេ​បញ្ចុះ​សព​នៅ​ក្រុងព្រះ‌បាទ​ដាវីឌ តែ​មិន​តម្កល់​នៅ​ក្នុង​ផ្នូរ​ដែល​គេ​បម្រុង​ទុក​សម្រាប់​ព្រះ‌មហា‌ក្សត្រ​ឡើយ។