2020-03-15 13:06:50 +00:00
|
|
|
\v 12 ព្រះអម្ចាស់វាយជនជាតិអេត្យូពីនៅចំពោះមុខព្រះបាទអេសានិងពួកយូដា។ ជនជាតិអេត្យូពីបានរត់ភៀសខ្លួន។ \v 13 ព្រះបាទអេសានិងពលទាហានដែលនៅជាមួយបានដេញតាមពួកគេឆ្ពោះទៅកេរ៉ា។ ជនជាតិអេត្យូពីជាច្រើនបានដួលស្លាប់ដែលមិនអាចក្រោកឡើងបាន ព្រោះពួកគេត្រូវបានបំផ្លាញនៅចំពោះមុខព្រះអម្ចាស់និងកងទ័ពរបស់ព្រះអង្គ។ កងទ័ពបានរឹបអូសយកទ្រព្យសម្បត្តិជាជយភណ្ឌយ៉ាងច្រើន។ \v 14 កងទ័ពបានបំផ្លាញភូមិទាំងអស់នៅជុំវិញកេរ៉ា ដ្បិតព្រះអម្ចាស់បានធ្វើអោយប្រជាជនភ័យខ្លាច។ កងទ័ពបានរឹបអូសយកភូមិទាំងអស់ហើយមានទ្រព្យសម្បត្តិច្រើនកុះករនៅក្នុងនោះ។ \v 15 កងទ័ពយូដាបានវាយកម្ទេចជំរុំរបស់ពួកអ្នកគង្វាល ហើយពួកគេបានរឹបអូសយកហ្វូងចៀមនិងសត្វអូដ្ឋយ៉ាងបរិបូណ៌រួចហើយនាំគ្នាត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
|