kimhorn_km_2ch_text_ulb/36/18.txt

1 line
970 B
Plaintext
Raw Normal View History

\v 18 គ្រឿងសង្ហារិមរបស់ព្រះដំណាក់របស់ព្រះជាម្ចាស់ទាំងធំទាំងតូចទាំងទ្រព្យរបស់ព្រះដំណាក់របស់ព្រះអម្ចាស់ព្រមទាំងទ្រព្យសម្បត្ដិរបស់ស្តេចនិងនាម៉ឺនសព្វមុខមន្ត្រីត្រូវបាននាំយកទៅស្រុកបាប៊ីឡូន។ \v 19 ពួកគេបានដុតបំផ្លាញព្រះដំណាក់របស់ព្រះជាម្ចាស់ហើយរំលំកំពែងក្រុងយេរូសាឡឹមនិងដុតវិមាននានាព្រមទាំងបំផ្លាញរបស់របរទាំងអស់ដែលមាននៅក្នុងក្រុងនោះចោលផង។