kimhorn_km_2ch_text_ulb/10/06.txt

1 line
1.3 KiB
Plaintext
Raw Normal View History

\v 6 ព្រះ‌បាទ​រេហូ‌បោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធា‌ចារ្យ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះ‌បាទ​សាឡូម៉ូនជា​បិតា ក្នុង​គ្រា​ដែល​ស្ដេច​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ដោយ​សួរ​ថា៖ «តាម​យោបល់​របស់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ប្រជា‌ជន​នេះ?»។ \v 7 អស់​លោក​ព្រឹទ្ធា‌ចារ្យ​ទូល​វិញ​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ប្រជា‌ជន​នេះ​ហើយសន្ដោស​មេត្តា​ដល់​ពួក​គេ ព្រមមាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ដោយ​ទន់‌ភ្លន់ នោះ​ពួក​គេ​នឹង​បម្រើ​ព្រះ‌ករុណា​រហូត​ត​ទៅ»។