kimhorn_km_2ch_text_ulb/36/05.txt

1 line
1.2 KiB
Plaintext
Raw Normal View History

\v 5 ព្រះបាទយេហូយ៉ាគីមមានអាយុម្ភៃប្រាំឆ្នាំព្រះវស្សាពេលឡើងសោយរាជ្យ ហើយសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ ព្រះករុណាបានប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ជាព្រះរបស់ព្រះករុណាឡើយ។ \v 6 ព្រះចៅនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូនលើកទ័ពមកវាយហើយចាប់ស្តេចដាក់ច្រវាក់ដើម្បីនាំទៅស្រុកបាប៊ីឡូន។ \v 7 ព្រះចៅនេប៊ូក្នេសារបានយកវត្ថុខ្លះៗនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទៅក្រុងបាប៊ីឡូនហើយដាក់ក្នុងវាំងរបស់ទ្រង់នៅឯស្រុកបាប៊ីឡូន។