2020-03-10 00:49:07 +00:00
|
|
|
\v 26 ប៉ុន្តែ ចំពោះស្តេចស្រុកយូដាដែលចាត់អស់លោកឲ្យមកទូលសួរព្រះអម្ចាស់ ចូរទៅប្រាប់ស្ដេចស្រុកយូដាថា ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ: អ្នកបានស្ដាប់ឮសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះហើយ។ \v 27 ពេលអ្នកឮសេចក្ដីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះ អ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះមុខយើង ទាំងហែកសម្លៀកបំពាក់យំសោក ដូច្នេះ យើងក៏ស្ដាប់អ្នកដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ \v 28 យើងនឹងឲ្យអ្នកទៅជួបជុំដូនតារបស់អ្នក។ អ្នកនឹងចែកស្ថានទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក ហើយភ្នែកអ្នកនឹងពុំឃើញទុក្ខវេទនាទាំងប៉ុន្មានដែលយើងនឹងធ្វើឲ្យកើតមានដល់ទីក្រុង និងប្រជាជននេះឡើយ»។ ពួករាជបម្រើក៏នាំយកចម្លើយនេះទៅទូលស្ដេចវិញ។
|