\v 22 ដូច្នេះ លោកហ៊ីលគីយ៉ានិងអ្នកដែលព្រះរាជាបានបញ្ជា ពួកគេបានទៅឯលោកស្រីហ៊ូលដាជាព្យាការិនីដែលជាភរិយារបស់សាលូមជាកូនរបស់តូហាត់ជាកូនរបស់ហាសរ៉ា គឺជាអ្នកថែរក្សាសម្លៀកបំពាក់បូជាចារ្យ (នាងរស់នៅក្រុងយេរូសាឡិមនៅសង្កាត់ទីពីរ) ហើយពួកគេបាននិយាយជាមួយនាងអំពីរឿងនេះ។