2020-03-09 09:02:39 +00:00
|
|
|
\c 34 \v 1 កាលព្រះបាទយ៉ូសៀសឡើងសោយរាជ្យ ស្ដេចមានជន្មាយុប្រាំបីព្រះវស្សាហើយសោយរាជ្យបានសាមសិបមួយឆ្នាំនៅក្រុងយេរូសាឡឹម។ \v 2 ស្ដេចប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ហើយដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ ជាអយ្យកោឥតខ្ចោះដោយមិនងាកទៅស្ដាំឬទៅឆ្វេងឡើយ។ \v 3 នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្ដេចក្នុងគ្រាដែលស្ដេចនៅក្មេងនៅឡើយ ព្រះបាទយ៉ូសៀសចាប់ផ្ដើមស្វែងរកព្រះរបស់ព្រះបាទដាវីឌជាអយ្យកោ។ នៅឆ្នាំទីដប់ពីរស្ដេចលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗព្រមទាំងបង្គោលរបស់ព្រះអាសេរ៉ា រូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើឲ្យអស់ពីស្រុកយូដានិងក្រុងយេរូសាឡឹម។
|